បង្ហាត់ខ្លួនឯងឲ្យរឹងមាំ និងរស់នៅដោយភាពរីករាយមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ព្រោះជីវិតនេះត្រូវតែមានសុខ និងទុក្ខ តែអ្វីដែលអ្នកអាចធ្វើបាននោះគឺរស់នៅជាមួយសុខឲ្យបានច្រើន។ ខាងក្រោមនេះជាវិធីដ៏ល្អសម្រាប់ឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលរឹងមាំ និងរីករាយបាន ៖
១. ទទួលយកខ្លួនឯង
គ្មានអ្នកណាល្អគ្រប់ដប់នោះទេ ប្រហែលពេលខ្លះអ្នកអន់ចិត្ត អ្នកមិនសប្បាយដែលកើតមកមិនស្អាត មិនល្អដូចគេ ប៉ុន្តែអ្នកត្រូវបើកចិត្តគិតថាមនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អរៀងៗខ្លួន។ មិនប្រាកដថាអ្នកដែលស្អាតមានវាសនាល្អឡើយ អ្វីដែលសំខាន់យើងចេះទទួលយកការពិតហើយរស់នៅដោយក្ដីស្រឡាញ់សម្រាប់ខ្លួនឯង។
២. អភិវឌ្ឍខ្លួន
នេះសម្ដៅលើរូបរាងខាងក្រៅ និងចរិតមាយាទខាងក្នុងព្រមគ្នាតែម្ដង។ បើអ្នកគិតថាខ្លួនឯងមិនសូវស្អាតទេ ចាប់ផ្ដើមថែខ្លួន រៀបចំខ្លួនឲ្យបានស្អាត ដោយហាត់ប្រាណយករាងស្អាត ថែរក្សាសម្រស់ឲ្យបានល្អ និងផ្លាស់ប្ដូររបៀបតែងខ្លួន។ លើសពីនេះ ចរិតឬកពាក៏ត្រូេះតែចេះរៀបចំឲ្យបានល្អដែរ មិនមែនស្អាតបានតែខ្លួនឲ្យគេដៀលថាចរិតអន់។
៣. ប្រើជីវិតឲ្យមានតម្លៃ
ការពិតជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃ អ្វីដែលសំខាន់តើអ្នកចេះប្រើវាទេ? ទោះបីជាអ្នកមានជីវិតដុនដាបយ៉ាងណាក៏ដោយ តែបើអ្នកចេះស្វែងរកផ្លូវចេញហើយចាត់ទុកជីវិតខ្លួនឯងមានតម្លៃ នោះអ្នកនឹងរីករាយ។ គ្មានអ្នកណាអាចទាយដឹងឡើយថាថ្ងៃស្អែកមានអ្វីកើតឡើង ថ្ងៃណាមួយអ្នកប្រាកដជាអាចស្វែងរកផ្លូវជីវិតមួយដ៏ប្រសើរបាន។
