Showing posts with label បុគ្គលជោគជ័យ. Show all posts
Showing posts with label បុគ្គលជោគជ័យ. Show all posts

បុគ្គលជោគជ័យ តែងតែមានទម្លាប់ទាំងនេះរៀងរាល់សប្តាហ៍


វាតែងតែមានលក្ខណៈអ្វីមួយដែលជំរុញមនុស្សឲមានភាពជោគជ័យ។ ដើម្បីមានភាពជោគជ័យ អ្នកត្រូវតែមានសកម្មភាពចំពោះវា។ តើអ្នកអាចធ្វើដូចម្តេច ដើម្បីទទួលបានផលច្រើន? មនុស្សភាគច្រើនចូលចិត្តប្រើប្រាស់ថ្ងៃចុងសប្តាហ៏ ទៅលំហែកាយ អ្នកជោគជ័យប្រើប្រាស់វាទៅធ្វើផ្សេង។
១) ពួកគាត់ងើបពីព្រលឹម ៖ មនុស្សភាគច្រើនប្រហែលគេងដល់ថ្ងៃចាំងគូទ។ តែ អ្នកជោគជ័យមិនធ្វើអញ្ចឹងនោះទេ។ ពួកគេងើបពីព្រលឹមពីព្រោះថាពួកគេដឹងថាពេលវេលាគឺមានតម្លៃនិងមិនសមខ្ជះខ្ជាយ។
២) ពួកគេអាន ៖ មនុស្សជោគជ័យអានដើម្បីពង្រីកចំណេះដឹងរបស់ពួកគេនិងតាមដានពីសង្គម។
៣) ពួកគេចំណាយពេលទៅគិតរឿងសារឡើងវិញ ៖ មនុស្សជោគជ័យប្រើប្រាស់ចុងសប្តាហ៏ទៅគិតរឿងដែលពួកគេបានធ្វើកន្លងមក តើមានចំណុចអ្វីដែលពួកគេអាចធ្វើប្រសើរជាងនេះដែរឬទេ។
៤) ធ្វើអ្វីដែលគេចូលចិត្ត ៖ មនុស្សជោគជ័យដឹងថាការខំខិតសម្រេចក្តីសុបិនមិនមានន័យថាពួកគេត្រូវចោលអ្វីដែលពួកគេចូលចិត្តឡើយ។ ពេលវេលាចុងសប្តាហ៏ផ្តល់ឱកាសដល់ពួកគេក្នុងការធ្វើអ្វីដែលពួកគេចូលចិត្ត៕

មុន​ពេល​លោក​ Henry Ford​ ជោគជ័យ លោក​ក៏​ធ្លាប់​ជួប​បរាជ័យ​មិន​តិចដង​ដែរ


លោក Henry Ford ត្រូវបានគេទទួលស្គាល់ដោយភាពច្នៃប្រឌិត និងការបង្កើតឡាន។ លោកមិនមែនជោគជ័យភ្លាមៗនោះទេ។ តាមពិតទៅ ជំនួញដំបូងរបស់លោកធ្លាប់ជួបការបរាជ័យមុនពេលដែលក្រុមហ៊ុនម៉ូតូរបស់លោកទទួលបានភាពជោគជ័យ។
លោកកើតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៨៦៣។ លោកគឺជាឧស្សាហករជនជាតិអាមេរិកម្នាក់។ នៅវ័យ១៦ឆ្នាំលោកបានធ្វើការជាយន្តការី។ ក្រោយមក លោកជាវិស្វករ និងបានឡើងឋានៈដល់ប្រធានវិស្វករ។ លោកបានស្លាប់នៅវ័យ៨៣។
ក្រុមហ៊ុនដែលលោក Henry Ford បានបង្កើតឡើងបានជួយដល់សេដ្ឋកិច្ចអាមេរិកដែលជួបប្រទះវិបត្តិសេដ្ឋកិច្ចនាកាលនោះ។ មរតកនិងភាពជោគជ័យរបស់លោក Henry Ford បានបន្សល់ទុកឲអ្នកជំនាន់ក្រោយសម្រាប់សិក្សា៕

ជំនាញ​ទាំង ៦​យ៉ាង ​របស់​អ្នក​ជោគជ័យ​ក្នុង​អាជីវកម្ម


យកចិត្តទុកដាក់​ស្តាប់​ការ​ណែនាំ​ពី​អ្នក​ជោគជ័យ​ក្នុង​អាជីវកម្ម​។ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​ជំនាញ​ ៦​យ៉ាង​របស់​សេដ្ឋី​ ដែល​អ្នក​គួរ​ប្រើ​ និង​បង្កើត​វា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។
១. អាច​ស្គាល់​ពី​ឱកាស​ល្អ​ៗ
សេដ្ឋី​មុខ​ជំនួញ​ និង​ជា​សប្បុរសជន​លោក​Carlos Slim Helu ជនជាតិ​ម៉ិចស៊ិច​បាន​និយាយ​ថា​ “ពេល​មាន​វិបត្តិ​ ជា​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ចាប់​អារម្មណ៍​ ហើយ​ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ផង​ដែរ​”។
រៀន​ស្គាល់​ពី​ឱកាស​ដែល​កើតឡើង​ គិត​ដល់​ការ​ប្រថុយប្រថាន​ និង​ថ្លឹងថ្លែង​ពី​សក្តានុពលនៃ​អត្ថប្រយោជន៍​។ ឱកាស​អាច​ជា​រឿង​មួយ​អស្ចារ្យ​ ដោយ​មិន​គិត​ថា មាន​ ឬ​គ្មាន​មនុស្ស​ណា​ម្នាក់​ស្រវ៉ា​ចាប់​យក​វា ប្រសិន​បើ​គ្មាន​ទេ​ នេះ​ជា​គន្លឹះ​សម្រាប់​អ្នក​ តែ​បើ​មាន​ ឱកាស​របស់​អ្នក​គឺ​ ត្រូវ​បង្ហាញ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​អ្នក​ដទៃ​។
២. ផ្តោត​លើ​សកម្មភាព​ច្រើន​ជាង​ពាក្យ​សម្តី
អ្នក​ជោគជ័យ​ក្នុង​អាជីវកម្ម​លោក​Andrew Carnegie យល់ស្រប​ថា​”សកម្មភាព​ច្បាស់លាស់​ច្រើន​ជាង​ពាក្យ​សម្តី​”។ គាត់​និយាយ​ថា​ នៅ​ពេល​គាត់​ចាស់​ឡើង​ គាត់​យកចិត្តទុកដាក់តិចតួច​លើ​ពាក្យ​សម្តី​។ តែ​គាត់​សម្លឹង​មើល​នូវ​អ្វី​ដែល​គេ​ធ្វើ​វិញ​។
៣. មាន​ចក្ខុវិស័យ​លើ​ភាព​ជោគជ័យ​ច្បាស់លាស់
ចក្ខុវិស័យ​ ជា​ភាព​រឹងមាំ​ដ៏​ខ្លាំងក្លា​មួយ វា​ជួយ​រក្សា​​ថាមពល​ និង​បន្ត​គំនិត​របស់​យើង វា​ធ្វើ​ឱ្យយើង​ឆ្ពោះ​ទៅ​រក​អនាគត និង​ចេញ​ជា​រូបរាង​។
សេដ្ឋី​ជំនួញ​ហុងកុង​លោកLi Ka-Shing អ្នក​មាន​ជាងគេ​បំផុត​នៅ​អាស៊ី​ ជឿ​ថា​ ចក្ខុវិស័យ ជា​ឧបករណ៍​នាំ​ទៅ​រក​ភាព​ជោគជ័យ​។
ដើម្បី​ជោគជ័យ​លើ​គោលដៅ​របស់​អ្នក អ្វី​ដែល​សំខាន់​ត្រូវ​រក្សា​ចក្ខុវិស័យ​នៃ​គោលដៅ​ឱ្យបាន​ច្បាស់លាស់​។
៤. រៀន​មិន​ឈប់
សហគ្រិន​ទាំងឡាយ​ទទួល​ស្គាល់​ថា ការ​រៀន​ពី​អ្វី​ដែល​ថ្មី​ជា​ឱកាស​នាំ​មុខ​ជំនួញ​ទៅ​រក​ភាពរីកចម្រើន​។ រៀន​ស្តាប់​ពី​អ្វី​ដែល​អ្នក​ដទៃ​និយាយ​ទាក់ទង​នឹង​បទ​ពិសោធន៍​របស់​ពួកគេ​។ រៀន​ពី​ភាពជោគជ័យ និង​កំហុសឆ្គង​របស់​ពួកគេ​។
៥. ធ្វើ​ការងារ​ឱ្យ​បាន​ស្រេចបាច់
នេះ​ជា​រឿង​មួយ​ធម្មតា តែ​អ្នក​កំពុង​តែ​ពន្យាពេល​ធ្វើ​វា​ដោយ​មិន​ដឹង​ខ្លួន​។ កុំ​ខ្លាច​នឹង​សួរ​ក្រុម​នយោជិក​តូច​ៗ ដើម្បី​អ្នក​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អ្នក​ទទួល​បាន​គ្រប់​យ៉ាងតាម​ក្តី​សុបិន្ត​របស់​អ្នក​។
លោក​Michael Bloomberg ជា​សហគ្រិន អ្នក​វិនិយោគ និង​ជា​ចៅហ្វាយ​ក្រុង​ញូយ៉ក​បាននិយាយ​ថា ការ​ធ្វើ​ការងារ​ឱ្យ​បាន​ស្រេច​បាច់ ជា​មូលដ្ឋាន​នៃ​ភាព​ជោគជ័យ​។
៦. ជួល​តែ​បុគ្គលិក​ឆ្នើម
ផ្តល់​ប្រាក់​ឈ្នួល​បន្ថែម​ដល់​បុគ្គលិក ដើម្បី​អរគុណ​ចំពោះ​ទំនុកចិត្ត និង​សមត្ថភាព​របស់ពួកគេ​។ ផ្តល់​ការ​សរសើរ​នឹង​ជួយ​ពង្រឹង​ការងារ​បុគ្គល និង​ការងារ​ជា​ក្រុម​៕

មនុស្ស​ជោគជ័យ​ចូល​ចិត្ត​ធ្វើ​អ្វី​ខ្លះ​ នៅ​ចន្លោះ​ម៉ោង​សម្រាក​ថ្ងៃ​ត្រង់ ?


តើអ្នកជាធម្មតាចំណាយម៉ោងទទួលទានអាហារថ្ងៃត្រង់ធ្វើអ្វីដែលអត់ប្រយោជន៍មែនទេ? តាមអ្នកជំនាញ បានឱ្យដឹងថា ពេលរសៀលគឺជាពេលវេលាសំខាន់ដែលជួយអ្នកឲមានផលិតភាព។ តើមនុស្សជោគជ័យច្រើនធ្វើអ្វីខ្លះទៅនៅម៉ោងសម្រាកថ្ងៃត្រង់?
១) ពួកគេងើបចេញក្រៅ ៖ មិនថាពួកគេមានកិច្ចការដែលត្រូវធ្វើយ៉ាងណានោះទេ ពួកគេតែងតែងើបចេញពីតុរបស់ពួកគេ។ នេះជាអ្វីមនុស្សជោគជ័យធ្វើ។
២) ទំនាក់ទំនង ៖ មនុស្សជោគជ័យព្យាយាមទទួលទានអាហារថ្ងៃត្រង់ជាមួយមនុស្សផ្សេងៗគ្នា ពីព្រោះថាពួកគេជឿថាពួកគេអាចរៀនអ្វីថ្មីពីមនុស្សថ្មីៗ និងស្គាល់មនុស្សបានកាន់តែច្រើន។
៣) រៀបចំ ៖ មនុស្សជោគជ័យឆ្លៀតយកពេលវេលានេះ មករៀបចំនូវអ្វីដែលពួកគេគួរធ្វើបន្ទាន់ពីនេះ។ ការធ្វើបែបនេះក៏ជួយកាត់បន្ថយសម្ពាធការងារ។
៤) ធ្វើលំហាត់ប្រាណ ៖ ការហាត់ប្រាណអំឡុងពេលសម្រាកថ្ងៃត្រង់ ក៏អាចបង្កើនថាមពលដល់អ្នកបានដែរ។ វាមិនត្រឹមតែជួយកាត់បន្ថយភាពស្រ្តេសនោះទេ ថែមទាំងបង្កើនការផ្ដោតអារម្មណ៍បានថែមទៀតផង៕

ទម្លាប់ប្រាំយ៉ាងរបស់មនុស្សជោគជ័យ


ឆ្លងតាមការសិក្សាស្រាជ្រាវ ទៅលើមនុស្សចំនួន១ម៉ឺន៥ពាន់នាក់ ដែលទទួលបានជោគជ័យ ក្នុងអាជី​វកម្មនិងក្នុង​ជីវិត​​​របស់ខ្លួន ស្តែងបង្ហាញ​​ឲ្យឃើញ ពីលក្ខណៈសម្បត្តិរួម ៥ យ៉ាងដូចតទៅ៖

១. ស្គាល់ការគួរមិនគួរ៖ បុគ្គលជោគ​​ជ័យតែងដឹងថា ការណាគួរ ការណា​​មិនគួរ។ គេអាចដឹងបានទៅតាម រយៈបទ​ពិសោធន៍ច្រើនឆ្នាំ។

២. ស្ទាត់ជំនាញក្នុង រឿងដែលខ្លួនធ្វើ៖ បុគ្គលជោគជ័យតែង ស្ទាត់ជំនាញក្នុងកិច្ចការដែលគេធ្វើ ហើយគ្រប់ការ​ងារ​ដែលគេធ្វើ គេធ្វើ​​បានយ៉ាងល្អ។

៣. ម្ចាស់ការលើខ្លួនឯង៖ បុគ្គលជោគ​​ជ័យមាន ភាពម្ចាស់ការខ្ពស់លើខ្លួនឯង ហ៊ាន​ធ្វើហ៊ានទទួល មិនទំលាក់​កំហុស​ទៅលើអ្នកដទៃ។

៤. ឈ្លាសវៃ៖ ភាពឆ្លាតវៃមិន​សំដៅ លើសញ្ញាប័ត្រ​ផ្លូវការទេ។ បុគ្គលជោគជ័យ​មួយចំនួន មិនបានបញ្ចប់​ការសិក្សា កម្រិតវិទ្យាល័យ ឬមហាវិទ្យាល័យ​ឡើយ។

៥.ធ្វើកិច្ចការផ្តោតលើ ផលសម្រេច​ជា ចំបង៖ បុគ្គលជោគជ័យ​ភាគច្រើន មានភាពដាច់ខាត និងច្បាស់លាស់​លើ​កិច្ចការ ដែលខ្លួនធ្វើ ពោលគឺត្រូវការ​ផលសម្រេច ជាដាច់ខាត​ទោះមានរឿង អ្វីកើត​ឡើងក៏ដោយ។