BizKhmer បានលើករូបមន្ត ៨០/២០ យកមកចែកជូនមិត្តអ្នកអានរួចមកហើយ។ ដោយឡែកថ្ងៃនេះ BizKhmer ចង់បង្ហាញប្រិយមិត្ត និងមិត្តអ្នកបានឱ្យបានយល់ និងស្គាល់ពីរបៀបយករូបមន្តនេះមកពង្រឹងការលក់របស់អ្នកវិញម្ដង។
លោក Perry Marshal អ្នកនិពន្ធសៀវភៅ ៨០/២០ ការលក់និងទីផ្សារ (80/20 Sales and Marketing) និងជាប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Perry S. Marshall & Associates ដែលមានមូលដ្ឋាននៅទីក្រុង Chicago បានចំណាយពេលជាង ១០ឆ្នាំដើម្បីយករូបមន្ត ៨០/២០ យកមកអនុវត្តន៍ក្នុងការលក់។ គាត់បានពន្យល់យ៉ាងលម្អិតនៅក្នុងសៀវភៅរបស់លោក ដែលមានឈ្មោះថា 80/20 Sales and Marketing: The Definitive Guide to Working Less and Making More។
លោក Perry Marshal អ្នកនិពន្ធសៀវភៅ ៨០/២០ ការលក់និងទីផ្សារ (80/20 Sales and Marketing) និងជាប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Perry S. Marshall & Associates ដែលមានមូលដ្ឋាននៅទីក្រុង Chicago បានចំណាយពេលជាង ១០ឆ្នាំដើម្បីយករូបមន្ត ៨០/២០ យកមកអនុវត្តន៍ក្នុងការលក់។ គាត់បានពន្យល់យ៉ាងលម្អិតនៅក្នុងសៀវភៅរបស់លោក ដែលមានឈ្មោះថា 80/20 Sales and Marketing: The Definitive Guide to Working Less and Making More។
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសម្រាប់អនុវត្តដើម្បីទាក់ទាញបានអតិថិជនល្អៗ ឬអតិថិជនគ្រាក់ៗឱ្យមកទិញផលិតផលរបស់អ្នក៖
១) ពិនិត្យមើលបញ្ជីឈ្មោះអតិថិជនរបស់អ្នក ៖ ការពិតណាស់ មានវិធីជាច្រើនដើម្បីពិនិត្យមើលថាតើអតិថិជនអ្នកណាខ្លះ ដែលមកទិញទំនិញអ្នកច្រើនជាងគេ និងញឹកញាប់ជាងគេ។ ជាធម្មតា យ៉ាងហោចណាស់ បើអ្នកគ្មានប្រព័ន្ធកុំព្យូទ័រកត់ត្រា ក៏មានវិក្កយបត្រមានឈ្មោះអតិថិជនរបស់អ្នកដែរ។ អ្នកគួរតែសើរើបញ្ជីស្នាមទាំងនេះ រកមើល និងស្រង់ឈ្មោះអតិថិជនណា ដែលមកទិញទំនិញអ្នកញឹកញាប់ ឬ ទិញច្រើន ឬអាចនិយាយថា ម៉ូយធំ។ អ្នកទាំងនោះហើយ ជាចំណែកដ៏ធំនៃការលក់របស់អ្នក។ យ៉ាងហោចណាស់បុណ្យចូលឆ្នាំខ្មែរ ឬចិន អ្នកមានរបស់ ឬកាដូបន្តិចបន្តួចជូនពួកគេដែរ។
២) សិក្សាកត្តាភូមិសាស្ត្ររបស់អ្នក៖ យកផែនទីមកពិនិត្យមើល និងសិក្សាថាតើអតិថិជនរបស់អ្នកដែលមកទិញទំនិញញឹកញាប់ ឬមកទិញច្រើនរស់នៅកន្លែងណា។ អ្នកអាចពិនិត្យមើលអាសយដ្ឋានរបស់ពួកគេ និងធ្វើការកត់ត្រានៅក្នុងផែនទីតំបន់របស់អ្នក។
ចំណុចសំខាន់នោះគឺថា អ្នកអាចកំណត់បានថាអតិថិជនរបស់អ្នករស់នៅតំបន់ដែលមានកម្រិតជីវភាពខ្ពស់ ឬតំបន់ដែលមានកម្រិតជីវភាពទាប ឬមធ្យម ផលប្រយោជន៍នៅពេលដែលអ្នកបានដឹង គឺងាយស្រួលធ្វើផែនការអាជីវកម្ម។ ឧទាហរណ៍ថា បើអ្នកអតិថិជនស្នូលរបស់អ្នកមួយភាគធំរស់នៅតំបន់ទីក្រុង និងជាយុវវ័យ ដូច្នេះអ្នកគួរបុកការចំណាយផ្សព្វផ្សាយពាណិជ្ជកម្មអាជីវកម្មរបស់អ្នកតាមប្រព័ន្ធអ៊ីនធឺណិត (ក្នុងទំហំធំ ឬភាគច្រើន) ព្រោះថាយុវវ័យភាគច្រើនចេះប្រើបណ្ដាញសង្គម។ បើពិនិត្យឃើញថា អតិថិជនមួយផ្នែកធំរស់នៅតំបន់ជាយក្រុង អ្នកគួរធ្វើខិត្តប័ណ្ណ ឬមធ្យោបាយប្រ៉ូម៉ូតដោយផ្ទាល់។
៣) ស្វែងរកចំណែកអតិថិជនរបស់អ្នក ៖ អតិថិជនដែលទិញទំនិញ ឬសេវាកម្មថ្លៃៗរបស់អ្នក ឬអតិថិជនគ្រាក់ៗរបស់អ្នក គឺច្បាស់ថា មានមួយចំណែកតូច ប៉ុណ្ណោះ។ ប៉ុន្តែលក្ខណៈពិសេសរបស់អតិថិជនទាំងនោះ គឺពិតជាខុសពីអតិថិជនមួយចំណែកធំរបស់អ្នក។ នៅពេលដែលអ្នករកឃើញបែបនេះហើយ អ្នកគួរយកចិត្តទុកដាក់យ៉ាងពិសេសចំពោះពួកគេ។
៤) បញ្ចៀសបញ្ហាអតិថិជនរបស់អ្នក ៖ ជៀសមិនផុតនោះទេ ដែលក្នុងចំណោមអតិថិជនរបស់អ្នកពី ១០ ទៅ ២០ភាគរយរបស់អ្នក តែងតែចង់បាននេះចង់បាននោះ ចង់បានបញ្ចុះតម្លៃច្រើន ចង់បានការបន្ថែមច្រើន បើទោះបីជាពួកគេមិនទិញច្រើន និងញឹកញាប់ក៏ដោយ។ ដូច្នេះបើអ្នកចៀសបាន មិនបាច់គិតច្រើន គឺបំភ្លេចចោលពួកគេទៅ ឬព្យាយាមកុំយកចិត្តទុកដាក់ពួកគេច្រើនពេក៕


តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment