ឆ្លងតាមការសិក្សាស្រាជ្រាវ ទៅលើមនុស្សចំនួន១ម៉ឺន៥ពាន់នាក់ ដែលទទួលបានជោគជ័យ ក្នុងអាជីវកម្មនិងក្នុងជីវិតរបស់ខ្លួន ស្តែងបង្ហាញឲ្យឃើញ ពីលក្ខណៈសម្បត្តិរួម ៥ យ៉ាងដូចតទៅ៖
១. ស្គាល់ការគួរមិនគួរ៖ បុគ្គលជោគជ័យតែងដឹងថា ការណាគួរ ការណាមិនគួរ។ គេអាចដឹងបានទៅតាម រយៈបទពិសោធន៍ច្រើនឆ្នាំ។
២. ស្ទាត់ជំនាញក្នុង រឿងដែលខ្លួនធ្វើ៖ បុគ្គលជោគជ័យតែង ស្ទាត់ជំនាញក្នុងកិច្ចការដែលគេធ្វើ ហើយគ្រប់ការងារដែលគេធ្វើ គេធ្វើបានយ៉ាងល្អ។
៣. ម្ចាស់ការលើខ្លួនឯង៖ បុគ្គលជោគជ័យមាន ភាពម្ចាស់ការខ្ពស់លើខ្លួនឯង ហ៊ានធ្វើហ៊ានទទួល មិនទំលាក់កំហុសទៅលើអ្នកដទៃ។
៤. ឈ្លាសវៃ៖ ភាពឆ្លាតវៃមិនសំដៅ លើសញ្ញាប័ត្រផ្លូវការទេ។ បុគ្គលជោគជ័យមួយចំនួន មិនបានបញ្ចប់ការសិក្សា កម្រិតវិទ្យាល័យ ឬមហាវិទ្យាល័យឡើយ។
៥.ធ្វើកិច្ចការផ្តោតលើ ផលសម្រេចជា ចំបង៖ បុគ្គលជោគជ័យភាគច្រើន មានភាពដាច់ខាត និងច្បាស់លាស់លើកិច្ចការ ដែលខ្លួនធ្វើ ពោលគឺត្រូវការផលសម្រេច ជាដាច់ខាតទោះមានរឿង អ្វីកើតឡើងក៏ដោយ។

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment