បញ្ហាខ្វះខាតទុនបង្វិល បញ្ហាគ្រប់គ្រងធនធានមនុស្ស ខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម កង្វះខាតក្នុងការទទួលបានព័ត៌មានទីផ្សារ និងខ្វះនូវផែនការក៏ដូចជាយុទ្ធសាស្រ្តក្នុងការធ្វើអាជីវកម្ម ជាបញ្ហាដែលម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមភាគច្រើននៅកម្ពុជាបាននិងកំពុងជួយប្រទះ។ ការបង្កើតកម្មវិធី B.I.O ដោយសមាគមន៍អ្នកវិនិយោគកម្ពុជា (Cambodia Investor Club-CiC) ត្រូវបានគេមើលឃើញថា មានអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។
BizKhmer បានធ្វើបទសម្ភាសន៍ជាមួយលោក ហ៊ាង រស្មី អ្នកសម្របសម្រួលកម្មវិធី B.I.O នៃសមាគមន៍អ្នកវិនិយោគកម្ពុជា។ លោក នឹងចែករំលែកនូវព័ត៌មានលម្អិតអំពីកម្មវីធីនេះ។
បើអ្នកគិតថាអាជីវកម្មរបស់អ្នកត្រូវការទុនបន្ថែមក្នុងការពង្រីកអោយកាន់តែធំជាងមុន ក៏ដូចជាចំណេះដឹងបន្ថែមដើម្បីពង្រឹងនិងពង្រីកអជីវកម្ម កម្មវិធី B.I.O ជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នក។

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment