តើអ្នកមានអ្វី? តើអ្នកចង់បានអ្វី? តើអ្នកនឹងបោះបង់អត់? នេះជាសំណួរមហាសេដ្ឋីល្បីឈ្មោះ Jack Ma តែងតែសួរខ្លួនឯងគ្មានលស់ថ្ងៃ ពេលលោកបើកក្រុមហ៊ុន Alibaba ដែលមានផ្សាយលើគេហទំព័រ Cnbc។
លោកបានឱ្យដឹងថា មនុស្សជាច្រើនបានបរាជ័យ ព្រោះតែមិនបានសួរខ្លួនឯងសំណួរទាំងបីនេះ ហើយអាជីវកម្ម Start-Up ៧០% បានបិតទៅវិញ ក្នុងរយៈពេលជាង ១ឆ្នាំ ដោយសារបាត់បង់ការផ្ដោត (Loss of Focus)។
លោកថា មិនថាចាស់ឬក្មេងទេ ពេលបើកអាជីវកម្ម តែងមានចក្ខុវិស័យ ជំនឿចិត្ត ប៉ុន្តែបើចង់ឱ្យជំនឿទាំងនេះ នៅរស់រានមានជីវិត ពួកគេត្រូវសួរខ្លួនឯងបីសំណួរនេះ។
លោកបន្ថែមថា អ្នកចង់បើកអាជីវកម្ម ត្រូវគិតពីសំណួរទាំងបីនេះ ហើយពួកគេនឹងបាត់ភាពភ័យខ្លាច មានសុទិដ្ឋិនិយម និងដឹងអ្វីដែលពួកគេចង់បាន ហើយពួកគេមិនបរាជ័យឡើយ៕

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment